News & Events
ខេត្តពោធិ៍សាត់ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៦ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យជូនដល់សាលា​បឋមសិក្សាស្ទឹងតូចដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដោយមានការចូលរួម​ពីគណៈគ្រប់គ្រងជាន់ខ្ពស់​ហត្ថាកសិករ រួមជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងតូច។​
 សេចក្តីជូនដំណឹងស្តីពីការពន្យារពេលផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសទី១ នៃឆ្នាំ២០២០ របស់ ហត្ថាកសិករ លីមីតធីត
សេចក្តីជូនដំណឹងស្តីពីការទូទាត់ការប្រាក់លើមូលបត្របំណុលជូនកម្មសិទ្ធិករកាន់កាប់មូលបត្របំណុលរបស់ ហត្ថាកសិករ លីមីតធីត
ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០៖​ បន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ ហត្ថាកសិករ លីមីតធីតរួចមក TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃឡង់ដ៏បានផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+”។ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” រយៈពេល២ឆ្នាំជាប់ៗគ្នាពីស្ថាប័ន TRIS Rating។
ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត  ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។
យើងខ្ញុំសូមជម្រាបជូនដំណឹងដល់វិនិយោគិន អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ហត្ថាកសិករ លីមីតធីត បានបង្កើនដើមទុនចុះបញ្ជីពី ៧៥.០០០.០០០ (ចិតសិបប្រាំលាន) ដុល្លារអាមេរិក ទៅ ១១៥.០០០.០០០ (មួយរយដប់ប្រាំលាន) ដុល្លារអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនទំនុកចិត្តពីអតិថិជន និងវិនិយោគិន នៅក្នុងទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ 
ទំព័រ1នៃ7
ព្រឹត្តិការណ៍សរុប:40
របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ